ការចុះឈ្មោះបោះឆ្នោត

ដើម្បីចាប់ផ្ដើម សូមឆែកមើល សេចក្ដីតម្រូវដើម្បីបោះឆ្នោត ដើម្បីឲ្យដឹងបើសិនអ្នកអាចនឹងចុះឈ្មោះបោះឆ្នោតក្នុង រដ្ឋកាលីហ្វ័រនីញ៉ា។

ពលរដ្ឋកាលីហ្វ័រនីញ៉ា ត្រូវតែបានចុះឈ្មោះបោះឆ្នោត យ៉ាងតិចបំផុត 15 ថ្ងៃ មុនថ្ងៃបោះឆ្នោត។ សំរាប់កាលបរិច្ឆេទនេះ និងពេលកំណត់សំខាន់ៗនៃការបោះឆ្នោត សូមទៅមើល កាលបរិច្ឆេទការបោះឆ្នោត និងធនធាន

កាលណាអ្នកបានចុះឈ្នោះ អ្នកអាចនឹងបោះឆ្នោតបានទាំងអស់ ក្នុងការបោះឆ្នោតថ្នាក់រដ្ឋ និងថ្នាក់មូលដ្ឋាន។ អ្នកនឹងមិនបាច់ចុះឈ្មោះបោះឆ្នោតម្ដងទៀតទេ លុះត្រាតែអ្នកផ្លាស់ទៅអាសយដ្ឋានថ្មី ដូរឈ្មោះរបស់អ្នក ឬដូរការប្រកាន់គណបក្សរបស់អ្នក។

តើអ្នកត្រូវចុះឈ្មោះបោះឆ្នោតដោយរបៀបណា ឲ្យបានទាន់ពេលកំណត់?

ដើម្បីទទួលក្រដាសដាក់ពាក្យសុំចុះឈ្នោះអ្នកបោះឆ្នោតតាមសំបុត្រ ពីរដ្ឋលេខាធិការ សូមទូរស័ព្ទទៅ លេខពិសេសសំរាប់អ្នកបោះឆ្នោត តាមលេខ (888) 345-4917។

តើខ្ញុំនឹងបានសំគាល់ខ្លួនខ្ញុំដោយដូចម្ដេច នៅពេលចុះឈ្នោះបោះឆ្នោត?

ក្រដាសដាក់ពាក្យសុំចុះឈ្នោះអ្នកបោះឆ្នោត សួរអំពីសំបុត្របើកបររថយន្ដរបស់អ្នក ឬលេខអត្ដសញ្ញាណប័ណ្ណ រដ្ឋកាលីហ្វ័រនីញ៉ា ឬអ្នកអាចប្រើលេខបួនខ្ទង់ចុងក្រោយ នៅលើប័ណ្ណសូស្យ៉ាល់សឹគ្យួរិទីរបស់អ្នក។ បើសិនអ្នកពុំមានសំបុត្របើកបររថយន្ដ ឬអត្ដសញ្ញាណប័ណ្ណរដ្ឋកាលីហ្វ័រនីញ៉ា ឬប័ណ្ណសូស្យ៉ាល់សឹគ្យួរិទីទេ សូមទុកចំហនោះឲ្យនៅទំនេរ។ មន្រ្ដីការិយាល័យបោះឆ្នោតខោនធីរបស់អ្នក នឹងចាត់តាំងលេខឲ្យអ្នក ដែលនឹងបានប្រើដើម្បីសំគាល់អ្នក ថាជាអ្នកបោះឆ្នោតម្នាក់។

តើអ្នកណាខ្លះអាចនឹងចុះឈ្មោះ និងបោះឆ្នោត បន្ទាប់ពីពេលកំណត់?

ច្បាប់រដ្ឋ អនុញ្ញាតឲ្យមនុស្សខ្លះចុះឈ្មោះ និងបោះឆ្នោតបាន ទោះបើគេនឹងពុំមានសិទ្ធិដើម្បី បោះឆ្នោតរហូតទាល់តែបន្ទាប់ពីពេលកំណត់ការចុះឈ្មោះអ្នកបោះឆ្នោតក៏ដោយ។

  • ពលរដ្ឋថ្មី

បើសិនអ្នកនឹងក្លាយជាពលរដ្ឋអាមេរិក តិចជាង 15 ថ្ងៃ មុនថ្ងៃបោះឆ្នោតជាបន្ទាប់ទៀត អ្នកអាចនឹងនៅតែមានឱកាសដើម្បីចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាន។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវតែទៅជួបការិយាល័យបោះឆ្នោតខោនធីរបស់អ្នក នៅពេលណាមួយមុនពេលកន្លែងបោះឆ្នោតបិទ នៅថ្ងៃបោះឆ្នោត។ អ្នកត្រូវតែយកភស្ដុតាងថាអ្នកជាពលរដ្ឋអាមេរិក ព្រមទាំងចុះហត្ថលេខាលើក្រដាសបំពេញមួយ ដែលថ្លែងថាអ្នកមានសិទ្ធិដើម្បីបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។

សូមទាក់ទង ការិយាល័យបោះឆ្នោតខោនធី របស់អ្នក សំរាប់ព័ត៌មានបន្ថែម។

  • អ្នកមូលដ្ឋានថ្មី

បើសិនអ្នកស្របតាម សេចក្ដីតម្រូវដើម្បីបោះឆ្នោត ផ្សេងៗទៀតទាំងអស់ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្ដែបានក្លាយជាពលរដ្ឋអាមេរិក តិចជាង 15 ថ្ងៃ មុនពេលបោះឆ្នោតជាបន្ទាប់ទៀត អ្នកអាចនឹងនៅតែមានឱកាសដើម្បីចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាន។ ដើម្បីធ្វើដូច្នេះ អ្នកនឹងត្រូវទៅជួប ការិយាល័យបោះឆ្នោតខោនធី របស់អ្នក យ៉ាងហោចបំផុតប្រាំពីរថ្ងៃ មុនថ្ងៃបោះឆ្នោត។ អ្នកនឹងបានតម្រូវឲ្យចុះហត្ថលេខា ដែលថ្លែងថាអ្នកមានសិទ្ធិដើម្បីបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា និងមិនបានបោះឆ្នោត ក្នុងការបោះឆ្នោតដូចគ្នា ក្នុងរដ្ឋផ្សេងទៀតឡើយ។ ជាបន្ទាប់មក អ្នកអាចនឹងបោះឆ្នោតបាន សំរាប់តែប្រធានាធិបតី និងអនុប្រធានាធិបតី ប៉ុណ្ណោះ។

សូមទាក់ទង ការិយាល័យបោះឆ្នោតខោនធី របស់អ្នក សំរាប់ព័ត៌មានបន្ថែម។