ការផ្សាយដំណឹងដល់អ្នកបោះឆ្នោតថ្មី

រដ្ឋលេខាធិការ Alex Padilla សូមអញ្ជើញអ្នកឲ្យជួយផ្សព្វផ្សាយដំណឹង អំពីឧបករណ៍ និងព័ត៌មានដ៏មានតម្លៃ ដែលមាននៅលើគេហ៏ទំព័រ ការបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា

គំរូអត្ថបទ និងគំរូសារស័ព្ទ ដែលបានផ្ដល់នៅកន្លែងនេះ ត្រូវបានតាក់តែងឡើងដើម្បីជួយពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម អង្គការគ្មានយកកម្រៃ វេជ្ជមន្ទីរថែទាំសុខភាព និងភ្នាក់ងារទាំងឡាយ ដែលបំរើសហគមន៍ នៅទីណាបាននិយាយភាសានេះ ដើម្បីបណ្ដាលចិត្ដ និងប្រុងប្រៀបពលរដ្ឋគ្រប់ៗរូប ដែលមានសិទ្ធិបោះឆ្នោត ដើម្បីបោះឆ្នោត។

សូមពិចារណាពីការបន្ថែមអត្ថបទ ឬសារស័ព្ទ អំពីការបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ទៅក្នុងសំបុត្រសារព័ត៌មាន អ៊ីមែល ឬវ៉ឹបសៃត៍។

ដើម្បីជួយផ្សព្វផ្សាយដំណឹងអំពីសំភារៈការបោះឆ្នោត និងជំនួយ រដ្ឋលេខាធិការមានផ្ដល់ឃោសនាប័ណ្ណ "តើបានចុះឈ្មោះបោះឆ្នោតឬនៅ?" ជា 10 ភាសា ដែលអ្នកអាចនឹងដាក់បង្ហាញ ឬចែកចាយ។

តើកន្លែងរង់ចាំនៅការិយាល័យរបស់អ្នក បានរៀបចំដើម្បីចាក់ DVD ឬបញ្ចាំងរូបវីដេអូតាមអ៊ិនទ័រណិតឬទេ? អ្នកអាចធ្វើឲ្យការរង់ចាំខ្លីជាង ទន្ទឹមនឹងនោះអ្នកក៏ផ្សព្វផ្សាយដំណឹងអំពីការបោះឆ្នោតផងដែរ ដោយចាក់បញ្ចាំងរូបភាពមួយ ឬជាច្រើន នៃសេចក្ដីប្រកាសជាសាធារណៈ ទាក់ទងនឹងការបោះឆ្នោត ជាភាសាអង់គ្លេស ឬអេស្ប៉ាញ៉ុល។ ប្រធានបទរួមមាននូវ: អ្នកណាខ្លះអាចបោះឆ្នោត, របៀបចុះឈ្មោះបោះឆ្នោត, រំពឹងអ្វីខ្លះនៅពេលបោះឆ្នោត នៅឯកន្លែងបោះឆ្នោត, និងរបៀបបោះឆ្នោតតាមសំបុត្រ។ ដើម្បីមើលសារស័ព្ទទាំងនេះ ទាក់ទងនឹងការបោះឆ្នោត សូមមើលគេហ៏ទំព័រ សេចក្ដីប្រកាសព័ត៌មានជាសាធារណៈសំរាប់អ្នកបោះឆ្នោត (Voter Information Public Service Announcements) របស់រដ្ឋលេខាធិការ។

ដោយមានការចូលប្រឡូកពីអ្នក ពលរដ្ឋគ្រប់ៗរូបដែលមានសិទ្ធិបោះឆ្នោតនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នឹងមានលក្ខណៈស្រេចបាច់ អាចទទួលឧបករណ៍ និងព័ត៌មាន ដែលគេត្រូវការដើម្បីឲ្យក្លាយជាអ្នកបោះឆ្នោតដ៏សកម្ម និងបានជ្រួតជ្រាប។

សំរាប់ព័ត៌មានបន្ថែម សូមទាក់ទង ក្រុមសេវាការអប់រំ និងផ្សព្វផ្សាយអ្នកបោះឆ្នោត របស់រដ្ឋលេខាធិការ តាមអ៊ីមែល ឬតាមទូរស័ព្ទ លេខ (916) 651-3070។

គំរូអត្ថបទ និងសារស័ព្ទ

 

គំរូអត្ថបទ:

អ្នកបោះឆ្នោតថ្មី រកជំនួយតាមអ៊ិនទ័រណិត ជាដប់ភាសា

ការបោះឆ្នោតគឺជាសារៈសំខាន់បំផុត ដែលយើងជាពលរដ្ឋគប្បីធ្វើក្នុងសង្គមប្រជាធិបតេយ្យ។ ឋានៈជា មន្រ្ដីប្រមុខការបោះឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ា រដ្ឋលេខាធិការ Alex Padilla ជំរុញទឹកចិត្ដពលរដ្ឋគ្រប់ៗរូប ដែលមានសិទ្ធិបោះឆ្នោត ឲ្យចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត។ ដើម្បីជួយដល់សេចក្ដីត្រូវការរបស់ពលរដ្ឋថ្មី និងអ្នកផ្សេងៗទៀតដែលចង់ទទួលសំភារៈការបោះឆ្នោតរបស់គេជាភាសា អេស្ប៉ាញ៉ុល, ចិន, ហ៊ិនឌី, ជប៉ុន, ខ្មែរ, កូរ៉េ, តាហ្កាឡុក, ថៃ, ឬវៀតណាម បានជារដ្ឋលេខាធិការមានផ្ដល់ការចុះឈ្នោះអ្នកបោះឆ្នោតតាមអ៊ិនទ័រណិតនៅឯ RegisterToVote.ca.gov និងគេហ៍ទំព័រ "ការបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា" ជាភាសាទាំងអស់នេះ ថែមទាំងភាសាអង់គ្លេស។

ដើម្បីរកឱវាទស្ដីពីអ្វីៗដែលអ្នកត្រូវយកមកជាមួយអ្នក នៅពេលអ្នកទៅបោះឆ្នោត ឬសេចក្ដីណែនាំអំពីរបៀបបោះឆ្នោតតាមសំបុត្រ និងព័ត៌មាន ជាជំនួយផ្សេងៗទៀត សូមមើលទំព័រ "ការបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា" នៅ www.sos.ca.gov/elections/voting-resources/voting-california/khmer ឬទូរស័ព្ទទៅ លេខពិសេសសំរាប់អ្នកបោះឆ្នោត របស់រដ្ឋលេខាធិការ: (888) 345-4917

គំរូសារស័ព្ទ:

តើអ្នកបានចុះឈ្មោះបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ាឬនៅ? ដើម្បីអាចបោះឆ្នោតនៅថ្ងៃទី 7 ខែមិថុនា 2016 បាន ត្រូវចុះឈ្មោះបោះឆ្នោត ឲ្យបានមុនថ្ងៃទី 23 ខែឧសភា 2016។ ការចុះឈ្មោះគឺងាយស្រួលធ្វើ នៅ RegisterToVote.ca.gov។ សំរាប់ព័ត៌មានបន្ថែម សូមមើលទំព័រព័ត៌មាន "ការបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា" របស់រដ្ឋលេខាធិការ នៅ www.sos.ca.gov/elections/voting-resources/voting-california/khmer ឬទូរស័ព្ទទៅលេខ (888) 345-4917។