ដើម្បីចុះឈ្នោះបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា អ្នកត្រូវតែ:
- ជាពលរដ្ឋអាមេរិក និងជាអ្នកមូលដ្ឋាននៃរដ្ឋកាលីហ្វ័រនីញ៉ា,
- មានអាយុ 18 ឆ្នាំ ឬចាស់ជាង នៅថ្ងៃបោះឆ្នោត,
- នៅពេលបច្ចុប្បន្ននេះ មិនជាប់ពន្ធនាគាររដ្ឋ ឬសហព័ន្ធ ឬឋិតក្នុងលក្ខខ័ណ្ឌការដោះ លែង សំរាប់ការជាប់ទោសបទឧក្រិដ្ឋ (សំរាប់ព័ត៌មានបន្ថែម ស្ដីពីសិទ្ធិរបស់មនុស្ស ដែលបានជាប់ពន្ធនាគារ សូមមើល សិទ្ធិបោះឆ្នោត របស់រដ្ឋលេខា ធិការៈ មនុស្សដែលមានប្រវិត្ដិបទឧក្រិដ្ឋ (Voting Rights: Persons with a Prior Felony Conviction), និង
- នៅពេលបច្ចុប្បន្ននេះ មិនរកឃើញដោយតុលាការ ថាអសមត្ថភាពខាងផ្លូវចិត្ដ ដើម្បី បោះឆ្នោត (សំរាប់ព័ត៌មានប្ថែម សូមមើល សិទ្ធិបោះឆ្នោតៈ មនុស្សនៅក្រោមអនុបាល ភាព (Voting Rights: Persons Subject to Conservatorship)។