Voting Resources

 

យើងសូមអរគុណអ្នក ចំពោះចំណង់របស់អ្នក ធ្វើជាអ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វ័រនីញ៉ា!

ឋានៈជាអ្នកបោះឆ្នោតម្នាក់ អ្នកជួយសំរេចថាអ្នកណានឹងដឹកនាំយើង។ អ្នកបញ្ចេញសំឡេងរបស់អ្នកឲ្យគេបានឮ អំពីរឿងរ៉ាវសំខាន់ៗ ដែលប៉ះពាល់ដល់អនាគតនៃរដ្ឋ និងជាតិរបស់យើង។ រៀងរាល់ពេលអ្នកប្រើសិទ្ធិរបស់អ្នកដ៏មានតម្លៃ ដើម្បីបោះឆ្នោត លទ្ធិប្រជាធិបតេយ្យរបស់យើងលូតលាស់ខ្លាំងឡើង។

វាជាការងាយស្រួលដើម្បីចូលរួមក្នុងការបោះឆ្នោត នៅពេលអ្នកមានឧបករណ៍ និងព័ត៌មាន! ការបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នឹងឲ្យអ្នកអ្វីៗដែលអ្នកត្រូវការដើម្បីចាប់ផ្ដើម ទោះបើវាជាការបោះឆ្នោតលើកដំបូងរបស់អ្នក ឬជាអ្នកបោះឆ្នោតមានបទពិសោធន៍ ដែលទើបតែបានផ្លាស់លំនៅ និងគ្រាន់តែត្រូវការចុះឈ្មោះសាថ្មី ដើម្បីបោះឆ្នោត។

នេះគឺជារបៀប អ្នកអាចដាក់ពាក្យសុំ ចុះឈ្មោះបោះឆ្នោត ឬបំពេញក្រដាសដាក់ពាក្យសុំ បោះឆ្នោត-តាម-សំបុត្រ ដែលអាចផ្ដិតបាន ឬរកកន្លែងបោះឆ្នោតរបស់អ្នក និងស្វែងយល់អំពីអ្វីដែលរំពឹង នៅថ្ងៃបោះឆ្នោត។ អ្នកក៏អាចដុសខាត់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នក ឋានៈជាអ្នកបោះឆ្នោតដែរ ឬរកចំឡើយចំពោះសំណួររបស់អ្នក អំពីការបោះឆ្នោត និងឲ្យបានជ្រួតជ្រាប អំពីរឿងរ៉ាវស្ដីពីការបោះឆ្នោតទូទាំងរដ្ឋលើកក្រោយ។

ដើម្បីដាក់ពាក្យសុំបោះឆ្នោតតាមសំបុត្រ សូមជ្រើស "ទីកន្លែង និងរបៀបបោះឆ្នោត"។ ម្យ៉ាងវិញទៀត បើអ្នកចង់បោះឆ្នោត នៅឯកន្លែងបោះឆ្នោតតាមមូលដ្ឋានរបស់អ្នក ទំព័រដដែលនោះនឹងប្រាប់អ្នកពីអ្វីៗដែលត្រូវយកមក នៅពេលអ្នកបោះឆ្នោតជាលើកដំបូង។

រដ្ឋលេខាធិការ មានផ្ដល់ព័ត៌មានសំរាប់អ្នកបោះឆ្នោត និងជំនួយជាភាសាអង់គ្លេស និងប្រាំបួនភាសាផ្សេងៗទៀត។ ជ្រើសភាសា អេស្ប៉ាញ៉ុលចិនហ៊ិនឌីជប៉ុនខ្មែរកូរ៉េតហ្កាឡុកថៃ ឬ វៀតណាម ឬ ជ្រើសយកភាសានៅចំហៀងខាងឆ្វេង នៃទំព័រនេះ។

សំរាប់ជំនួយជាភាសារបស់អ្នក សូមទូរស័ព្ទទៅលេខឥតចេញថ្លៃ លេខពិសេសអ្នកបោះឆ្នោត

ការអប់រំ និងផ្សព្វផ្សាយអ្នកបោះឆ្នោត

តើចង់ផ្សាយដំណឹងអំពីការបោះឆ្នោតឬទេ? សូមមើល ការអប់រំ និងផ្សព្វផ្សាយអ្នកបោះឆ្នោត (Voter Education and Outreach) ដើម្បីឲ្យដឹងរបៀបអ្នកអាចចូលរួមជាមួយរដ្ឋលេខាធិការ Padilla ព្រមទាំងនិយោជក អង្គការឥតកម្រៃ និងអ្នកអប់រំ ជាច្រើន នៅពាសពេញរដ្ឋ ដែលកំពុងធ្វើការដើម្បីលើកកំពស់ការចូលរួមពីអ្នកបោះឆ្នោត នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។