ការិយាល័យបោះឆ្នោតខោនធី

បញ្ជីនៃការិយាល័យបោះឆ្នោតខោនធី និងព័ត៌មានទាក់ទងរបស់គេ គឺមាននៅលើ ទំព័រ ការិយាល័យបោះឆ្នោតខោនធី របស់យើង។ ឬអ្នកអាចទូរស័ព្ទទៅលេខ ពិសេសសំរាប់អ្នកបោះឆ្នោតរបស់រដ្ឋលេខាធិការ តាមលេខឥតចេញថ្លៃ (888) 345-4917 សំរាប់ព័ត៌មានទាក់ទងជាផ្លូវការ របស់ការិយាល័យ បោះឆ្នោតខោនធីរបស់អ្នក។

ការិយាល័យបោះឆ្នោតខោនធី មានផ្ដល់សំភារៈអំពីការបោះឆ្នោតជាច្រើនភាសា ជាបន្ថែមទៅលើភាសាអង់គ្លេស ដូចបានដំរូវដោយច្បាប់រដ្ឋបាលសហព័ន្ធ។ សូមទាក់ទង ការិយាល័យបោះឆ្នោតខោនធី របស់អ្នកដោយផ្ទាល់ ដើម្បីសួរថាតើ ខោនធីរបស់អ្នក មានសំភារៈជាប់ទាក់ទងការបោះឆ្នោត ជាភាសាខ្មែរឬទេ។