ការចុះឈ្មោះបោះឆ្នោត



ដើម្បីចូលរួមក្នុងការបោះឆ្នោតបាន ប្រជាជនរដ្ឋកាលីហ្វ័រនីញ៉ាត្រូវបានចុះឈ្មោះ យ៉ាងហោចបំផុតចំនួន 15 ថ្ងៃ មុនថ្ងៃបោះឆ្នោត។

សំរាប់ការនេះ និងព័ត៌មានផ្សេងៗទៀតអំពីពេលកំណត់ការបោះឆ្នោត សូមមើល កាលបរិច្ឆេទការបោះឆ្នោត និងធនធាន

តើអ្នកចុះឈ្មោះបោះឆ្នោតដោយរបៀបណា ឲ្យបានទាន់ពេលកំណត់?

ដើម្បីចុះឈ្មោះបោះឆ្នោត អ្នកត្រូវតែបំពេញ ក្រដាសបំពេញចុះឈ្មោះអ្នកបោះឆ្នោត។ អ្នកអាចធ្វើការនេះដោយ :

បើអ្នកមានសំបុត្របើករថយន្ដ ឬអត្តសញ្ញាណប័ណ្ណរដ្ឋកាលីហ្វ័រនីញ៉ា អ្នកត្រូវតែផ្ដល់លេខនៅលើក្រដាស បំពេញចុះឈ្មោះ។ បើអ្នកពុំមានលេខនៃទំរង់អត្ដសញ្ញាណប័ណ្ណណាមួយទាំងនោះទេ ត្រូវផ្ដល់លេខបួន ខ្ទង់ចុងក្រោយនៃលេខសូស្យ៉ាល់សឹគួរិទីរបស់អ្នក។ បើអ្នកពុំមានលេខសូស្យ៉ាល់សឹគួរិទីទេ ប៉ុន្ដែមានសិទ្ធិ ដើម្បីចុះឈ្មោះបោះឆ្នោត អ្នកនឹងបានតែងតាំងលេខសំគាល់ពិសេសមួយ សំរាប់តែគោលបំណងនៃការ បោះឆ្នោតប៉ុណ្ណោះ។

កាលណាអ្នកចុះឈ្មោះ អ្នកអាចនឹងចូលរួមក្នុងការបោះឆ្នោតក្នុងរដ្ឋ និងតាមតំបន់ទាំងអស់ ហើយនឹង​មិនបាច់ចុះឈ្មោះបោះឆ្នោតម្ដងទៀតឡើយ លុះត្រាតែអ្នកផ្លាស់ទៅអាសយដ្ឋានថ្មី ដូរឈ្មោះរបស់អ្នក ឬដូរការចូលគណបក្សនយោបាយរបស់អ្នក។

តើអ្នកណាខ្លះអាចនឹងចុះឈ្មោះ និងបោះឆ្នោត បន្ទាប់ពីពេលកំណត់?

ច្បាប់រដ្ឋអនុញ្ញាតឲ្យពលរដ្ឋថ្មីខ្លះ និងអ្នកមូលដ្ឋានរដ្ឋថ្មី ដើម្បីចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាន សូម្បីតែនៅពេលគេនឹងមិនក្លាយជាមានសិទ្ធិបោះឆ្នោត រហូតទាល់តែបន្ទាប់ពីពេលកំណត់ការចុះឈ្មោះ​អ្នកបោះឆ្នោត សំរាប់ការបោះឆ្នោតនោះក៏ដោយ។

ពលរដ្ឋថ្មី។
បើអ្នកស្របតាមសេចក្ដីដំរូវផ្សេងៗទៀតទាំងអស់ ដើម្បីបោះឆ្នោតក្នុងរដ្ឋកា​លី​ហ្វ័រនីញ៉ា ប៉ុន្ដែនឹងមិនបានក្លាយជាពលរដ្ឋអាមេរិក តិចជាង 15 ថ្ងៃ មុនពេលបោះឆ្នោត​ជា បន្ទាប់ទៀតទេ អ្នកអាចនឹងនៅតែមានឱកាសដើម្បីចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតដែរ។ ដើម្បីធ្វើដូច្នេះ អ្នកនឹងត្រូវទៅជួប ការិយាល័យបោះឆ្នោតខោនធី របស់អ្នក ឬទីកន្លែងបានតែង តាំងនៅខោនធីមួយទៀត នៅពេលណាមួយរហូតដល់ពេលបិទ នៅថ្ងៃបោះឆ្នោត។ អ្នកត្រូវតែ​យកភស្ដុតាងថាអ្នកជាពលរដ្ឋអាមេរិក ព្រមទាំងចុះហត្ថលេខាសច្ចាប្រកាសថាអ្នកមានសិទ្ធិ​ដើម្បីបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
អ្នកមូលដ្ឋានថ្មី។
បើអ្នកស្របតាមសេចក្ដីដំរូវផ្សេងៗទៀតទាំងអស់ ដើម្បីបោះឆ្នោតក្នុងរដ្ឋកា​លី​ហ្វ័រនីញ៉ា ប៉ុន្ដែមិនបានក្លាយជាពលរដ្ឋអាមេរិក តិចជាង 15 ថ្ងៃ មុនពេលបោះឆ្នោត​ជាបន្ទាប់​ទៀត ទេ អ្នកអាចនឹងនៅតែមានឱកាសដើម្បីចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតក្នុងពេលបោះឆ្នោត​ ប្រធានាធិបតី។ ដើម្បីធ្វើដូច្នេះ អ្នកនឹងត្រូវទៅជួប ការិយាល័យបោះឆ្នោតខោនធី របស់អ្នក យ៉ាង ហោចបំផុត 7 ថ្ងៃ មុនថ្ងៃបោះឆ្នោត។ អ្នកត្រូវចុះហត្ថលេខាសច្ចាប្រកាសថា​អ្នកមានសិទ្ធិ​ដើម្បី បោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា និងមិនបានបោះឆ្នោត ក្នុងការបោះឆ្នោតដូចគ្នា ក្នុងរដ្ឋផ្សេងទៀត​ឡើយ។ ឋានៈជាអ្នកមូលដ្ឋានថ្មីនៃរដ្ឋកាលហ្វ័រនីញ៉ា ចំនួនតិចជាង 15 ថ្ងៃ អ្នកមានសិទ្ធិដើម្បី​បោះឆ្នោតឲ្យប្រធានាធិបតី និងអនុប្រធានាធិបតី ប៉ុន្ដែមិនមែន​សំរាប់ការិយាល័យ​ផ្សេងទៀតទេ។




អ្នកបោះឆ្នោតថ្មី




Register To Vote Online