យើងសូមអរគុណអ្នក ចំពោះចំណង់របស់អ្នក ធ្វើជាអ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វ័រនីញ៉ា!
កំឡាំងនៃប្រជាធិបតេយ្យភាពរបស់យើង អាស្រ័យទៅលើឆន្ទៈនៃពលរដ្ឋរបស់យើង ដើម្បីជួយជ្រើសរើស មនុស្សដែលនឹងដឹកនាំយើង និងធ្វើឲ្យសំឡេងរបស់យើងឮ ទៅលើរឿងរ៉ាវសំខាន់ៗ ចំពោះអនាគតនៃរដ្ឋ និងប្រទេសជាតិរបស់យើង។
ទោះបើអ្នកមិនដែលបានបោះឆ្នោតនៅសហរដ្ឋពីមុនក៏ដោយ ឬធ្លាប់មានពិសោធ ជាអ្នកបោះឆ្នោត ដែលបានផ្លាស់មកនៅរដ្ឋកាលីហ្វ័រនីញ៉ា មកពីរដ្ឋផ្សេងក៏ដោយ ក៏ព័ត៌មាននៅលើវ៉ឹបសៃត៍នេះបាន ធ្វើឲ្យការបោះឆ្នោតជាបទពិសោធន៍ ជារង្វាន់សំរាប់អ្នកដែរ។ នៅទីនេះ អ្នកនឹងរកឃើញប្រដាប់ប្រដា និងព័ត៌មានដែលអ្នកត្រូវការ ដើម្បីចុះឈ្មោះបោះឆ្នោត ចុះឈ្មោះបោះឆ្នោតតាមសំបុត្រ រកទីកន្លែងបោះឆ្នោតរបស់អ្នក ប្រុងប្រៀបខ្លួន ដើម្បីបោះឆ្នោតជាលើកដំបូង និងទទួលចំឡើយចំពោះសំណួររបស់អ្នកអំពីការបោះឆ្នោត។
ជាមួយនឹងគោលដៅនៃការបណ្ដាចិត្ដ និងប្រុងប្រៀបពលរដ្ឋគ្រប់ៗរូបដែលមិនសិទ្ធិដើម្បីបោះឆ្នោត រដ្ឋលេខាធិការក៏ផ្ដល់ទំព័រអ្នកបោះឆ្នោតថ្មីនេះ ថែមទាំងសំភារៈជាប់ទាក់ទង និងលេខទូរស័ព្ទពិសេសសំរាប់អ្នកបោះឆ្នោត ជាប្រាំមួយភាសាថែមទៀត រួមមានភាសា អេស្ប៉ាញ៉ុល, ចិន, ជប៉ុន, កូរ៉េ, តាហ្កាឡុក,និងវៀតណាម។ សំរាប់ព័ត៌មានជាភាសាទាំងនេះ សូមជ្រើសរើសពីមាតិកានៃ "ព័ត៌មានអ្នកបោះឆ្នោតថ្មី" តភ្ជាប់នៅខាងឆ្វេងនៃទំព័រនេះ ឬទូរស័ព្ទទៅលេខឥតចេញថ្លៃ លេខពិសេសជំនួយ អ្នកបោះឆ្នោត របស់យើង។
Add This Button to your Website!

Visit our help page to find out how!